Friday, March 19, 2010

ឪក បូរី​​ បង្ហាញមុខក្នុងពិធីមង្គលការ

កាលពីចុងឆ្នាំ ២០០៩ អ្នកនាង​ ឪក បូរី បានបង្ហាញមុខក្នុងពិធីមង្គលការ កែវ ពេជ្រពិសី ដោយមាន​មិត្តភក្រ្ត័នៅក្នុងសិល្បះជាច្រើន បានកើតសរសើរអ្នកនាងថា​ នៅតែមានសំរស់ស្អាតផូរផង់ដដែល ទ្រលុកទ្រលុន​​ព្រោះតែរស់នៅលើគំនរទ្រព្យសម្បត្តិ​ រស់នៅដូចជំទាវ ។ ប៉ុន្តែភ្លាមៗក្រោយពី​ទស្សនាដ្តី​ ​"តារា" ចុះផ្សាយថា"ឪក បូរី មានសំណាងខ្ពស់" ក៏មានជំទាវម្នាក់ ចេញមុខបំបាក់​ថា​ ឪក បូរី ដណ្តើមប្តីគាត់ ធ្វើអោយគេភ្ញាក់ផ្អើគ្រប់គ្នាដោយអ្នកខ្លះនិយាយថា ឪក បូរី ប្រហែលជាលែងហ៊ាន​ចេញមុខ ក្រោយពីជួបរឿងអាម៉ាសបែបនេះ។ ប៉ុន្តែផ្ទុយពីការគិតនេះ អ្នកនាង ឪក បូរី បានបង្ហាញ​មុខប្រកបដោយភាពស្រស់ស្រាយ ក្នុងពិធីមង្គលការ​ តារាសម្តែងល្បីដាញ់ មូនីការ កាលពីចុងខែ កុម្ភះ កន្លងថ្មីៗនេះ...។

No comments:

Post a Comment