Friday, March 19, 2010

នារីម្នៅអាមេរិក ប្តឹងមីដាដា ទារបា្រក់ជាង៥ម៉ីនដុល្លារ?

រឿងរាវស្នេហាត្រីកោណតារាចម្រៀង សាពូនមីដាដា និងនារីខកស្នេហ៏ នៅសហរដ្ឋអាមេរិក ឈ្មោះ សែន ឌី បានបែកធ្លាយតាំងពី សាពូនមីដាដា បានដឹកដៃ ស៊ឺ សុធារ៉ា ចូលរោងការ កាលពីថ្ងៃ ១៣ ខែវិច្ឆិកា ២០០៩ ម្លេះដោយ សែន ឌី បានចោទប្រកាន់ សាពូន មីដាដា បោកបា្រក់នាងជាច្រើនម៉ីនដុល្លារ ហើយដើម្បីបញ្ចប់រឿងនាងសុំទារបា្រក់តែ២​ម៉ីនដុល្លារ និងខ្សែករ មួយតម្លឹងកន្លះប៉ុណ្ណោះ តាមការសន្យាខ្ចី របស់សាពូន មីដាដា។បុន្តែ សាពូន​ មីដាដាបានច្រាន​ចោលការចោទប្រកាន់នោះ ជាបន្តបន្ទាប់ ដោយអះអាងថា មិនដែលជំពាក់បា្រក់មួយរៀលឡើយ សងយ៉ាងម៉េច។ ពេលនេះ​មានពត៏មានថា សែន ឌី បានដាក់ពាក្យបណ្តឹងទៅប៉ូលីសអន្តរជាតិនៅសហរដ្ឋអាមេរិក ដែលពួកគេបានសហការគ្នា ជាមួយ​មន្រ្តីប៉ូលីសខ្មែរ​ដើម្បីចាត់ការរឿងនេះ...។

No comments:

Post a Comment