Friday, March 19, 2010

ពេជ្រ សោភា សម្ពោធហាងថ្មី

ក្រោយចំណាយពេលជួសជុលជាច្រើនខែមក ហាងកាត់សក់ថ្មី ដែលមានទីតាំងនៅផ្ទះលេខ១៨០ អាអ៊ឹ​០ តាមបណ្តោយផ្លូវលេខ​ ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បានដំឡើងស្លាកពី​ហោថ្មី "សោភាកាត់សក់ (Sophea Hair Cut)។ ហាងថ្មីនៅទីតាំងចាស់ដដែលនេះ បានបើកសម្ពោធជា​ផ្លូវការរួចហើយ កាលពីល្ងាចថ្ងៃសុក្រទី១២ មិនា ថ្មីៗនេះ ដែលពេលនេះ ពេជ្រ សោភា បានក្លាយជា​ថៅកែស្រី ចំពេលដែលចំណងសេ្នហ៏របស់នាងនឹងគូរដណ្តឹង នៅមិនទាន់ច្បាស់លាស់...។

ឈិត សុវណ្ណបញ្ញា នាំ រិន សាវ៉េត ទៅអូស្រ្តាលី

ដែលនាងតូចច្រឡឹង ឈិត​ សុវណ្ណបញ្ញា និងតារាចម្រៀងកម្សត់សំឡេងធ្ងន់ រិន សាវ៉េត បណ្តើរគ្នា​ទៅច្រៀងរកប្រាក់នៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី ១៦ មិនា ២០១០នេះ។ គេជឿថា លោករិន សាវ៉េត ប្រហែលជាមិត្តក្បត់​ទៅសាងស្នេហ៏ជាមួយក្រមុំអូស្ត្រាលីទេ ព្រោះមាននាងសុន ស្រីពេជ្រ ក្នុងបេះដូង​ហើយ។ ចំណែកឈិត សុវណ្ណបញ្ញា អាចរកបានសង្សារថ្មីនៅទីនោះ បន្ទាប់ពីមុននេះ មានដំណឹងថា លោកណុប បាយ៉ារិទ្ឋ កំពុងលួចសេ្នហ៏ឈិត សុវណ្ណបញ្ញា ដែរនោះ...។

សិទ្ឋិ ឆលីនដា ល្បីជិតរៀបការជាមួយមន្ត្រីសូរិយោដី

ពិធីការីកំពុងតែលេចធ្លោរបស់ទូរទស្សន៏ CTN នាងសិទ្ឋិ ឆលីនដា ដែលបានធ្វើដំណើរមកពីខេត្តកំពង់ធំ តាំងពីឆ្នាំ២០០៧ មករស់នៅភ្នំពេញ​ ​ដោយចាប់អាជីពជាពិធីការីនីនោះ ទើបតែទទួលបានការចាប់​អារម្មណ៏​នៅឆ្នាំ២០០៩ ដោយនាងបានចេញមុខមាត់តាមកម្មវិធីធំៗជាច្រើន លើកញ្ចក់ទូរទស្សន៏​ CTN ។ ពេលនេះ សិទ្ឋិ ឆលីនដា ដែលមានរូបសម្រស់ដ៏ស្រស់សោភាមានម្ចាស់សេ្នហ៏ហើយ ដោយត្រៀម​រៀប​ការឆាប់ៗនេះផង នេះបើយោងតាមប្រភពពីសាច់ញាតិនាង ដែលរស់នៅខេត្តកំពង់ធំ...។

សុគន្ឋ​ នីសា សំរេចចិត្តមិនចាកចោលរស្មីហង្សមាស

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃផលិតកម្មរស្មីហង្សមាស និយាយថា តារាចម្រៀងសំឡេងស្រទន់ សុគន្ឋ និសា នឹងមិនចាកចោលទ្រនំដែលបានជូយលើកស្ទួយកេរ្តិ៍ឈ្នោះរបស់នាងនោះទេ ត្បិតបញ្ហាចម្រូងចម្រាស នាពេលកន្លងមក ត្រូវបានដោះស្រាយដោយជោគជ័យ។ ពេលនេះខាងផលិតកម្មកំពុង​ព្យាយាមជួយ​អោយកេរ្តិ៍ឈ្មោះរបស់សុគន្ឋ​ នីសា ហក់ឡើងសាជាថ្មី បន្ទាប់ពីសន្ទុះនៃការគាំទ្រ ហាក់ដូចជាថយ​ចុះ​បន្តិច​ចាប់តាំងពីចុងឆ្នាំ២០០៩មក..។

វ៉ាង ស្រីណូ ទៅបង្អួតសម្រស់នៅអឺរ៉ុប

កែវភ្នែកមុតថ្លា បបូរមាត់សិចស៊ី សម្បុរស្បែកសរខ្ចី មាឌតូចច្រឡឹង តែសុដន់ធំទ្រលុកទ្រលន់ បានជួយ​អោយវ៉ាង ស្រីណូ នៅតែជាតារាសិល្បះដ៏ទាក់ទាញបំផុតម្នាក់ ដែលអាចអន្ទងចិត្ត​ប្រជាជន​ខ្មែរ រស់នៅ​បរទេស អោយចំណាយប្រាក់ទៅជួបវង់ភ័្រក្តរបស់នាងនៅតាមកម្មវិធីប្រគំតន្ត្រីនានា បើទោះជា​សេដ្ឋកិច្ច​​កំពុងដាំក្បាលចុះក៏ដោយ។ ចាប់តាំងពីចុងខែកុម្ភះ មកម្លេះ វ៉ាង​ ស្រីណូ បាននឹងកំពុងបង្ហើរ​សំនៀង និងបង្អួតសម្រស់ដ៏ផូរផង់របស់នាង នៅបណ្តាលប្រទេសចំនួន៥ នៃទ្វីបអឺរ៉ុប ដែលនឹងផ្តល់​ឪកាសអោយនាងរកប្រាក់បានរាប់ពាន់ដុល្លារ ខណៈពេលដែលតារាសម្តែងក្នុងស្រុក កំពុងប្រឈម​នឹងការធ្លាក់ចុះប្រាក់ចំណូល...។

ព្រាប សុវត្តិ ជិតក្លាយជា ឧកញ៉ា?

ក្រោយពីរបង្ហាញក្បាច់រាំថ្មីៗ គួរអោយទាក់ទាញពីអ្នកគាំទ្ររួចមក លោកព្រាប សុវត្តិ បានលេងម៉ូដ​សក់ថ្មី​នៅដើម​ឆ្នាំ២០១០នេះ​ គឺក្រងនិងចងបួងឡើងលើបន្តិច តែក៏មានអ្នកខ្លះគាំទ្រ ខ្លះរិះគន់ ធ្វើអោយ​ពេលនេះ​គេបានឃើញលោក​ប្តូរម៉ូដសក់ដូចដើមវិញ។ ប្រភពមួយចំនួន និយាយថា រយះពេលជាង​មួយទសវត្សនៃជោគជ័យលើអាជីពចម្រៀងនេះ លោកព្រាប សុវត្តិ បានប្រមូលប្រាក់ទិញដីបាន​ជាច្រើនកន្លែង ពិសេសនៅខេត្តកណ្តាល(កៀនស្វាយ), ភ្នំពេញថ្មី និងខេត្តរតនគីរី... ហើយប្រសិន​បើលោកបញេ្ចញលក់ដីនោះ នឹងបានចំណេញច្រើន ប្រសិនបើទីផ្សារដីងើបឡើងវិញនោះ​គឺព្រាប សុវត្តិ និងក្លាយជាឧកញ៉ា។

ឆោម ប៊ុនយ៉ុង ត្រៀមខ្លួនរៀបការជាមួយ ប៉ែន សុផានី

តារាចម្រៀងមុខស្លូត ឆោម ប៊ុនយ៉ុង កំពុងត្រៀមខ្លួនរៀបការជាមួយអតីត តារាសម្តែងឈ្មោះល្បី ប៉ែន សុផានីបន្ទាប់ពីពួកគេបានចាប់ផ្តើម បណ្តុះបណ្តាលដើមស្នេហ៏ឡើងវិញ ក្រោយពីតារាសិល្បះ​ទាំងពីរ​ដួងនេះ បានបែកបាក់គ្នាអស់ជាង១ ទសវត្សរួចមក។ ឆោម ប៊ុនយ៉ុង បាននិយាយថា លោកកំបុង​សន្សំ​បា្រក់ ដើម្បីញាំងអោយេពិធីមង្គលការរបស់លោកនិងម្ចាស់ស្នេហ៏​ អាចធ្វើឡើងអោយបានឆាប់​បំផុត...។

ពេជ្រ សោភា បែកបាក់គូរដណ្តឹង

តារាចម្រៀងល្បីរបស់រស្មីហង្សមាស ពេជ្រ សោភា កំពុងរងនូវពត៏មានចុងក្រោយ ដែលស្ថិតក្នុង មន្ទិលសង្ស័យថាចំណងស្នេហានាងនិងគូរដណ្តឹង ប៊ុន ចន កំពុងមានបញ្ហាឈានទៅដល់ការ បែក បាក់គ្នា។​ រឿងនេះទើបតែលិចឮក្រោយមិត្តភក្រ្ត័នាងប្រាប់ថា​ សោភា បានលើកគរោងរៀបការនៅ ស្រកខ្មែរ ហើយអាចទៅរៀបការនៅសហរដ្ឋអាមេរិក។ កាលពីចុងខែកុម្ភះថ្មីៗនេះ ពេជ្រ សោភា បានចូលរួមមង្គលការ ដាញ់ ម៉ូនីកា ហើយនាងបានបង្ហាញទឹកមុខស្រងូតស្រងាត់ និងចុះស្គមជាង មុន។ អ្នកសិល្បះម្នាក់នៅទីនោះបាននិយាយថា ពេជ្រ សោភា ឥឡូវបែកបាក់គូរដណ្តឹងហើយ ដែល ដំណឹងនេះហាក់ស្របគ្នា នឺងពត៏មានដែលលេចឮថា ពេជ្រ សោភា ត្រូវប្រុសស្នេហ៏បោះបង់ ចោល...។

គង់ ចាន់ស្រីមុំ កៀកកើយសង្សារ

មុននេះ"អង្គរធំ" បានចេញផ្សាយ នូវប្រវត្តិតារាចម្រៀងថ្មី គង់​ ចាន់ស្រីមុំ​ តាមសំណូមពរមិត្តអ្នកអាន ដែលចង់ស្គាល់នាង ព្រោះតែឃើញលេចធ្លោគួរសម​ នូវខារាអូខេវុលចុងក្រោយនេះ ដោយ គង់ ចាន់ស្រីមុំ ​អះអាងថានាងមិនដែលមានប្រុសស្នេហ៏ឡើយ​ ព្រោះនៅក្មេងពេក។​ ប៉ុន្តែថ្មីៗនេះ យើងបានទទួលរូបថតតាមអ៊ីមែល ជិត៥០ប៉ុស្ត៍ ពីមិត្តភក្រ្ត័នាង ដោយបង្ហាញ គង់​ ចាន់ស្រីមុំ កៀកកើយ​ឪបថើប ជាមួយប្រុសស្នេហ៏ គួរអោយស្រើបស្រាលទើបនាងសារភាពថា បុរសនោះជាសង្សា​នាងមែន...។

នារីម្នៅអាមេរិក ប្តឹងមីដាដា ទារបា្រក់ជាង៥ម៉ីនដុល្លារ?

រឿងរាវស្នេហាត្រីកោណតារាចម្រៀង សាពូនមីដាដា និងនារីខកស្នេហ៏ នៅសហរដ្ឋអាមេរិក ឈ្មោះ សែន ឌី បានបែកធ្លាយតាំងពី សាពូនមីដាដា បានដឹកដៃ ស៊ឺ សុធារ៉ា ចូលរោងការ កាលពីថ្ងៃ ១៣ ខែវិច្ឆិកា ២០០៩ ម្លេះដោយ សែន ឌី បានចោទប្រកាន់ សាពូន មីដាដា បោកបា្រក់នាងជាច្រើនម៉ីនដុល្លារ ហើយដើម្បីបញ្ចប់រឿងនាងសុំទារបា្រក់តែ២​ម៉ីនដុល្លារ និងខ្សែករ មួយតម្លឹងកន្លះប៉ុណ្ណោះ តាមការសន្យាខ្ចី របស់សាពូន មីដាដា។បុន្តែ សាពូន​ មីដាដាបានច្រាន​ចោលការចោទប្រកាន់នោះ ជាបន្តបន្ទាប់ ដោយអះអាងថា មិនដែលជំពាក់បា្រក់មួយរៀលឡើយ សងយ៉ាងម៉េច។ ពេលនេះ​មានពត៏មានថា សែន ឌី បានដាក់ពាក្យបណ្តឹងទៅប៉ូលីសអន្តរជាតិនៅសហរដ្ឋអាមេរិក ដែលពួកគេបានសហការគ្នា ជាមួយ​មន្រ្តីប៉ូលីសខ្មែរ​ដើម្បីចាត់ការរឿងនេះ...។

ខំ ចាន់ចរិយា ធីបចោលពីសិល្បះ

អតិតតារាចំរៀងប្រចាំផលិតកម្ម MMC នាងខំ​ ចាន់ចរិយា ហាក់ដូចជាលែងចាប់អារម្មណ៏​ពីសិល្បះ​ទៀតហើយក្រោយពីនាងបានក្លាយជាអ្នកម្តាយ របស់ទារិកាដ៏ស្រស់ថ្លារួចមក ។ ខំ ចាន់ចរិយា ដែល​កាន់​កាប់ទ្រព្យសម្បត្តិប្រហែលជិត៥០ម៉ឺនដុល្លារ ក្រោយរៀបការរួច និយាយថា នាងមិនដឹងថា គួរចូល​ស្វែងរកចំណូលពីសិល្បះជាថ្មីឬយ៉ាងណាឡើយ...។

ឪក បូរី​​ បង្ហាញមុខក្នុងពិធីមង្គលការ

កាលពីចុងឆ្នាំ ២០០៩ អ្នកនាង​ ឪក បូរី បានបង្ហាញមុខក្នុងពិធីមង្គលការ កែវ ពេជ្រពិសី ដោយមាន​មិត្តភក្រ្ត័នៅក្នុងសិល្បះជាច្រើន បានកើតសរសើរអ្នកនាងថា​ នៅតែមានសំរស់ស្អាតផូរផង់ដដែល ទ្រលុកទ្រលុន​​ព្រោះតែរស់នៅលើគំនរទ្រព្យសម្បត្តិ​ រស់នៅដូចជំទាវ ។ ប៉ុន្តែភ្លាមៗក្រោយពី​ទស្សនាដ្តី​ ​"តារា" ចុះផ្សាយថា"ឪក បូរី មានសំណាងខ្ពស់" ក៏មានជំទាវម្នាក់ ចេញមុខបំបាក់​ថា​ ឪក បូរី ដណ្តើមប្តីគាត់ ធ្វើអោយគេភ្ញាក់ផ្អើគ្រប់គ្នាដោយអ្នកខ្លះនិយាយថា ឪក បូរី ប្រហែលជាលែងហ៊ាន​ចេញមុខ ក្រោយពីជួបរឿងអាម៉ាសបែបនេះ។ ប៉ុន្តែផ្ទុយពីការគិតនេះ អ្នកនាង ឪក បូរី បានបង្ហាញ​មុខប្រកបដោយភាពស្រស់ស្រាយ ក្នុងពិធីមង្គលការ​ តារាសម្តែងល្បីដាញ់ មូនីការ កាលពីចុងខែ កុម្ភះ កន្លងថ្មីៗនេះ...។

ស៊ិន​ ឧត្តមផល្លា ​​លួចច្រៀងយកបា្រក់ចិញ្ចឹមកូន

តារាចំរៀងមេម៉ាយកូនពីរ ស៊ិន​ ឧត្តមផល្លា ដែលត្រូវគេគិតថា​ បានបញ្ចប់អាជីពជាអ្នកសិល្បះ ជាយូរ​មក​ហើយនោះ តាមមពិតនាងនៅតែបន្ត ការងារនេះដដែល រហូតមកដល់សព្វថ្ងៃនេះ ។ប៉ុនែ្តអាជីពនាង​នៅពេលនេះ គឺហាក់ដូចជាធ្វើឡើងដោយលួចលាក់អញ្ចឹង​ ដើម្បីយកបា្រក់ចិញ្ចឹមកូនតែប៉ុណ្ណោះ។​ក្រុមគ្រួសារ តារាចំរៀងរូបនេះនិយាយថា​ ពេលនេះ ស៊ិន​ ឧត្តមផល្លា មានបញ្ហាផែ្នកជីវភាពយ៉ាងខ្លាំង ក្រោយពីរបែកបាក់ពីស្វាមី ដែលជាតារាភាពយន្ត....។

ឡោម លក្ខិណា ទទួលស្គាល់ភាពស្និទ្ឋស្នាល DJ ក្តិប

ស្រីស្រស់តូចច្រឡឹង ឡោម លក្ខិណា តារាចម្រៀងប្រចាំរៃមាស ជារឿយៗ តែងតែបណ្តើរគ្នាត្រសង ដោយបង្ហាញអោយឃើញពីភាពស្និទ្ឋស្នាល កៀកកើយស្អិតល្មួតជាមួយនឹង DJ ក្តិប បុរសមាឌល្អិត តែមានភាពលេចធ្លោ។នៅចុងក្រោយនេះ ឡោម លក្ខិណា​បានជួយជ្រោមជ្រែងអោយ DJ ក្តិប មាន​ឪកាស​ចូលទៅច្រៀងអោយផលិតកម្មរៃមាស​និងតោមាស ថែមទៀតផង។ អ្នកដឹកនាំសម្តែង សិល្បះ​ករ សិល្បះការិនី ជាច្រើននាក់ បានបញ្ជាក់បា្រប់ថា រវាងឡោម លក្ខិណា នឹង DJ ក្តិប​ ពួកគេបាន​ស្រលាញ់​គ្នា ជាយូរមកហើយ...។

រឿម រ៉ាម៉ូ លាក់ភរិយា

ថ្មីៗនេះលោករឿម រ៉ាម៉ូ តារាសម្តែងរូបសង្ហា ដែលបា្រថ្នាឈោងចាប់អាជីពជាអ្នក ចម្រៀងបន្ថែម​ទៀត​នោះ បានផ្តល់​សម្ភាសន៏​ជាមួយអ្នកកាសែត អំពីសកម្មភាពសិល្បះរបស់លោក។ គេបានលោករឿម រ៉ាម៉ូ ថា "កំលោះសង្ហារ..." ហើយ​លោកក៏ញញឹមពព្រាយ រីករាយទទួលពាក្យនេះ។ ប៉ុន្តែមានប្រតិកម្ម​ពីក្នុងចំណោមអ្នកគាំទ្រសិល្បះថា លោករឿម រ៉ាម៉ូ តាមពិត​​នៅពេលនេះមិននៅទំនេរឡើយ...។